ធ្វើការនៅលើ Excel ជៀសមិនផុត អ្នកប្រហែលជាជួបប្រទះស្ថានភាពដែលអ្នកចង់លុបចេញតំលៃជាន់គ្នានៅក្នុងអត្ថបទខ្លីនេះ អ្នកនឹងរៀនពីរបៀបធ្វើការលុបទិន្ន័យជាន់គ្នា។
តោះចូលទៅជំហាននីមួយៗដើម្បីលុបរកនិងលុបតំលៃជាន់គ្នា
ទីមួយ :
Select ជួរដែលអ្នកចង់ស្វែងរក Duplicate (តំលៃជាន់គ្នា)
ទីពីរ :
នៅលើ Home tab ចុច
- Conditinal formating
- Highlight Cells Rules
- Duplicate Values
ទី៣ :
ចុច Ok Excel នឹងធ្វើការ hightlight Cell ដែលជាន់គ្នា
សំគាល់បើសិនជាអ្នកចុច Ok ដោយមិនជ្រើសរើសពណ៍នៅក្នុង Dropdown ទេ Excel នឹងធ្វើការ highlight ដោយប្រើពណ៍ ក្រហមដោយស្វ័យប្រវត្តិ
បង្ហាញតែតំលៃជាន់គ្នា
ដើម្បីបង្ហាញតែតំលៃជាន់គ្នាសូមចុច
- Data tab
- Filter
- នៅលើ header របស់ Column ចុច dropdown នៅខាងស្តាំនៃ cell
នៅពេលឃើញ Dialog ចុច
- Filter By Color
- Filter By Cell color
ចំណាំ : ក្នុង ឧទាហរណ៍នេះខ្ញុំយកពណ៍ក្រហមដោយសារក្នុងឧទាហរណ៍ខាងលើ ខ្ញុំ Filterតំលៃជាន់គ្នាដោយពណ៍ក្រហម
ជាលទ្ធផលអ្នកគួរតែឃើញ Row បង្ហាញតែ តំលៃជាន់គ្នាដែលមានតែពណ៍ផ្កាឈូកប៉ុណ្ណោះ
ស្វែងរកតំលៃ Duplicate គ្រាន់តែជាផ្នែកមួយនៃ Conditional formating តែប៉ុណ្ណោះ។ Conditional formating មានមុខងារជាច្រើនទៀតសំរាប់ផ្តល់ភាពងាយស្រួលដល់ការរៀបចំទិន្ន័យអោយមានសោភណ្ឌភាព